សំអាងលើពីរចំណុច … តែនិយាយថា ផែនទីក្លែងក្លាយ នឹងត្រូវចាប់ខ្លួន

ព្រឹកថ្ងៃទី ១២ មេសា ឆ្នាំ ២០១៦ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខយោធិនពិការ នៅមជ្ឈមណ្ឌលអភិ វឌ្ឍន៍យោធិនពិការ គូលេន ៣១៧ ខេត្តសៀមរាប​, ទាក់ទងនឹងករណីឃាត់ខ្លួន លោក អ៊ុំ សំអាន តំណាង​រាស្រ្តគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការបង្ហោះ​ប្រ​ឌិតរឿងព្រំដែន សម្តេចតេជោ ព្រមានចាប់ខ្លួន​បុគ្គល​ទាំងឡាយ មិនថាអ្នកនោះជាសមាជិកព្រឹទ្ធសភា ឬរដ្ឋ​សភា ឱ្យតែនៅដើរនិយាយថា រាជរដ្ឋាភិបាលកម្ពុជា​ប្រើ​ប្រាស់ផែនទីក្លែងក្លាយ “ខ្ញុំសូមបញ្ជាក់តែ ២ ចំណុចទេ ទី១ ដរាបណារដ្ឋធម្មនុញ្ញមិនទាន់ត្រូវបានកែប្រែ និង​លុបចោលមាត្រាទី ២ … ដែលអនុញ្ញាតឱ្យ​ប្រើប្រាស់នូវ​ផែនទីខ្នាត ១/១០០ពាន់ បោះពុម្ពដោយក្រុមភូមិ​សាស្រ្ត​ឥណ្ឌូចិន អ្នកឯងនិយាយ ខ្ញុំត្រូវតែចាប់ខ្លួនភ្លាម។ ទី ២ ដរាបណា​សច្ចាប័នលើកិច្ចព្រមព្រៀង​បន្ថែម​រវាង​កម្ពុជា និងវៀតណាម ដែលសភាផ្តល់ឲ្យ និងព្រះមហា​ក្សត្រឡាយព្រះហស្ថលេខា នៅជាធរមាន អ្នកឯង​និ​យាយពីផែនទីក្លែងក្លាយ ខ្ញុំចាប់អ្នកឯងភ្លាម មិន​ថាអ្នក​ឯង ជាសមាជិកសភា ឬសមាជិកព្រឹទ្ធសភា​នោះ​ទេ​”​។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ ដល់កូនៗរបស់អតីតយុទ្ធជន​ពិ​ការ ដែលរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ … Continue reading សំអាងលើពីរចំណុច … តែនិយាយថា ផែនទីក្លែងក្លាយ នឹងត្រូវចាប់ខ្លួន